by Admin-Kanel | ខែកុម្ភៈ 9, 2026 4:28 ល្ងាច
នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំ ទន្លេបាសាក់២ រាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការប្រកាសការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ និងការឆ្លើយតបទៅនឹងមេរោគអេដស៍នៅប្រទេសកម្ពុជា ជាមួយបណ្តាញសារព័ត៌មាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ នាយកប្រតិបត្តិអង្គការខាណា និងអ្នកសារព័ត៌មាន សរុបប្រមាណ៥០នាក់។
Source URL: https://iengmouly.net/2026/02/09/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-14/
Copyright ©2026 unless otherwise noted.