by Pouvputhsak Muth | ខែសីហា 10, 2026 10:18 ព្រឹក
នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ត ឆ្នាំ២០២៦ និងប្រកាសស្តីពីការតែងតាំងប្រគល់ភារកិច្ចមន្រ្តីរាជការចំនួន១៧រូប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។
កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
-មតិស្វាគមន៍ និងដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
-របាយការណ៍ស្តីពីលទ្ធផលការងារខែកក្កដា ទិសដៅបន្ត ឆ្នាំ២០២៦ ដោយឯកឧត្តមបណ្ឌិតអគ្គលេខាធិការ
-មតិសំណេះសំណាល និងអនុសាសន៍ណែនាំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរ
-អានប្រកាសស្តីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីរាជការចំនួន១៧នាក់ ដោយលោកប្រធាន នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
-ពិធីប្រគល់ប្រកាសជូនមន្រ្តីរាជការដែលទទួលបានការតែងតាំងទាំង១៧រូប និងថតរូបអនុស្សាវរីយ៍។

Source URL: https://iengmouly.net/2026/08/10/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-15/
Copyright ©2026 unless otherwise noted.