នៅរសៀលថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង១:០០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទទួលបន្ទុកដឹកនាំ ពង្រឹង តាមដាន វាយតម្លៃ និងជំរុញការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ និងតំណាងជនបង្គោលកម្មករភូមិ បានអញ្ជើញចុះសំណេះសំណាលពិនិត្យការងារគណបក្សនៅភូមិចម្ការដូង ឃុំព្រៃវិហារ ស្រុកគងពិសី។

by Pouvputhsak Muth | ខែ​តុលា 19, 2026 7:21 ល្ងាច

អញ្ជើញចូលរួមក្នុងពិធីនេះមាន ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃវិហារ ប្រធាន និងអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មាធិការគណបក្សស្រុកគងពិសី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិចម្ការដូង ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈអចិន្រៃ្តយ៍គណបក្សឃុំ គណៈកម្មាធិការគណបក្សភូមិ សាខាបក្ស ក្រុមបក្ស នាយកសាលា តំណាងយុវជន ជនបង្គោលកម្មករ ប្រជាការពារ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកគណៈកម្មាធិការគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

Source URL: https://iengmouly.net/2026/10/19/%e1%9e%93%e1%9f%85%e1%9e%9a%e1%9e%9f%e1%9f%80%e1%9e%9b%e1%9e%90%e1%9f%92%e1%9e%84%e1%9f%83%e1%9e%a2%e1%9e%b6%e1%9e%91%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%99-%e1%9f%a7%e1%9e%80%e1%9e%be%e1%9e%8f-%e1%9e%81/