by Pouvputhsak Muth | ខែតុលា 26, 2026 3:19 ល្ងាច
ថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសំណេះសំណាល និងលើកផែនការចុះដឹកនាំពង្រឹង វាយតម្លៃ និងជំរុញការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ។
ពេលព្រឹកចាប់ពីម៉ោង៨:៣០នាទី នៅក្រុងច្បារមន (៥សង្កាត់)
ពេលរសៀល
ម៉ោង១:០០ នៅភូមិត្រពាំងលើក សង្កាត់រកាធំ (១២សង្កាត់)
ម៉ោង៣:០០ នៅភូមិតាម៉ុល សង្កាត់ច្បារមន(១៣សង្កាត់)។
នាឱកាសនោះក៏មានការអញ្ជើញចូលរួមពី ៖
ឯ.ឧ. ស សាម៉ីឌី តំណាងប្រធានក្រុមការងារចុះមូលដ្ឋានក្រុងច្បារមន និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់រកាធំ លោក ស្រី សារ៉េម ប្រធានគណបក្សក្រុងច្បារមន លោក ទឹម ផានូ អភិបាលក្រុងច្បារមន លោក លន់ ចិន្តា តំណាង ប្រធានក្រុមការងារចុះមូលដ្ឋានភូមិតាម៉ុល គណៈអចិន្ត្រៃយ៍គណបក្សក្រុង គណៈកម្មាធិការបក្សសង្កាត់ និងសាខាបក្សភូមិ (មេភូមិ អនុភូមិ សមាជិកភូមិ) គ្រប់ភូមិ ព្រមទាំងប្រធានយុវជនភូមិ ប្រធានប្រជាការពារ និងជនបង្គោលកម្មករ ព្រមទាំងសមាជិកគណៈកម្មាធិការគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។
កិច្ចប្រជុំនេះបានផ្សព្វផ្សាយឯកសារជំនួយស្មារតី និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងត្រៀមការងារចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញសមាជិកអចិន្ត្រៃយ៍គណបក្សចុះមូលដ្ឋានសង្កាត់ក្នុងការពង្រឹងក្រុមការងារចុះមូលដ្ឋានភូមិ។
គណៈកម្មាធិការគណបក្សស្រុកបានពង្រាយក្រុមការងារចុះមូលដ្ឋានភូមិ បានគ្រប់ៗភូមិ និងបានប្រកាសជាផ្លូវការនាពេលថ្មីៗនេះ ប៉ុន្តែនៅមិនទាន់បានដឹកនាំប្រជុំប្រចាំខែនៅឡើយ។ ដូច្នេះក្រុមការងារចុះមូលដ្ឋានភូមិទាំងអស់ត្រូវដឹកនាំប្រជុំជីវភាពប្រចាំខែជាមួយសាខាបក្សភូមិមួយខែម្តងឱ្យបានទៀងទាត់ ។
– ប្រធានក្រុមការងារចុះមូលដ្ឋានភូមិជាអធិបតី
– មេភូមិជាអនុប្រធានអចិន្រ្តៃយ៍ ត្រូវរាយការណ៍ស្តីពីការកសាងបក្ស អត្តសញ្ញាណប័ណ្ណ ក្តាប់សតិអារម្ភប្រជាពលរដ្ឋ ធ្ទៀងផ្ទាត់បញ្ជីឈ្មោះសមាជិនគណបក្ស ធ្វើជីវមាត្រ និងបញ្ហាប្រឈមផ្សេងៗ។
– ប្រជាការពារ រក្សាសន្តិសុខសុវត្ថិភាពក្នុងភូមិ សណ្តាប់ក្នុងមូលដ្ឋាន ពិសេសការងារសតិអារម្ភរបស់ប្រជាពលរដ្ឋ។
– ជនបង្គោលកម្មករ ត្រូវចេះការពារផលប្រយោជន៍របស់កម្មករ ក្តាប់សភាពការសតិអារម្ភណ៍របស់កម្មករក្នុងភូមិ និងនៅរោងចក្រ ត្រូវមានបញ្ជីឈ្មោះកម្មករក្នុងភូមិ ។
– យុវជនភូមិ ជាគំរូល្អក្នុងភូមិ ក្រោយពីការងារនាំគ្នាលេងកីឡា លេងភ្លេង។ល។
– ចាស់ព្រឹទ្ធាចារ្យ ជាអ្នកមានឥទ្ធិពលក្នុងងភូមិ
ចំពោះសភាពការណ៍នៃការឈ្លានពានពីកងទ័ពថៃ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំភូមិជម្រាបជូនប្រជាពលរដ្ឋឱ្យមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី ការគិតគូរពីសុខទុក្ខកងទ័ព ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន ព្រមទាំងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមការទូតនិងច្បាប់អន្តរជាតិ។ យើងទាំងអស់គ្នាត្រូវតែពហិការចំពោះទំនិញ និងសម្ភារៈរបស់ថៃ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅពេលដែលភូមិរឹងមាំ នោះប្រជាពលរដ្ឋមានភាពកក់ក្តៅនឹងគាំទ្រគណបក្សឱ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ខាងមុខ ព្រមទាំងការបោះឆ្នោតបន្តបន្ទាប់ទៀត។ ដូច្នេះយន្តការនៃការដឹកនាំពង្រឹង តាមដាន វាយតម្លៃ និងជំរុញការអនុវត្តការងាររបស់ក្រុមគណបក្សត្រូវ ៖
· ក្រុមការងារចុះមូលដ្ឋានក្រុង ណែនាំក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ ឱ្យត្រួតពិនិត្យ តាមដាន វាយតម្លៃការពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ។
· គណៈកម្មាធិការគណបក្សក្រុងណែនាំគណៈកម្មាធិការគណបក្សសង្កាត់ឱ្យសហការជាមួយក្រុមការងារចុះមូលដ្ឋានភូមិដោយជួយពង្រឹងសាខាបក្សភូមិ និងប្រជុំសាខាបក្សភូមិឱ្យបានទៀងទាត់។
· ត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ផ្ទៀងផ្ទាត់បញ្ជីឈ្មោះសមាជិកបក្ស ចុះតាមខ្នងផ្ទះស្វែងយល់អំពីស្ថានភាពជាក់ស្តែងរបស់ប្រជាជន ទាំងជីវភាពរស់នៅ ទាំងសតិអារម្មណ៍ ។
· ត្រូវអនុវត្តតាមប្រតិទិននៃការបោះឆ្នោត។
អនុសាសន៍
· ភូមិត្រូវចេះគ្រប់គ្រងសមាជិកគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងពិនិត្យស្ថានភាពជីវភាពរបស់ពួកគាត់។
· ភូមិត្រូវពង្រឹងក្រុមបក្ស ក្តាប់សភាពការ រក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងភូមិ។
· ភូមិខ្លាំង ប្រជាជនមានភាពកក់ក្តៅ ហើយគណបក្សក៏បានទទួលការគាំទ្រពីប្រជាជន។
· ក្រុមការងារចុះមូលដ្ឋានភូមិ ត្រូវប្រជុំឱ្យបានមួយដងក្នុងមួយខែ។
Source URL: https://iengmouly.net/2026/10/26/%e1%9e%95%e1%9f%82%e1%9e%93%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%8a%e1%9e%b9%e1%9e%80%e1%9e%93%e1%9e%b6%e1%9f%86%e1%9e%96%e1%9e%84%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%84-%e1%9e%9c/
Copyright ©2026 unless otherwise noted.