សារអេឡិចត្រូនិច ចំនួនអ្នកទស្សនាគេហទំព័រ: NAA Vistor Counter ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទសារព័ត៌មានស្តីពីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ បញ្ចប់ជំងឺអេដស៍ ចាប់ផ្តើមពីការទទួលបាន

by Pouvputhsak Muth | ខែ​វិច្ឆិកា 28, 2026 3:43 ល្ងាច

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង៩:០០ នៅសាលប្រជុំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសន្និសីទសារព័ត៌មានស្តីពីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៦ ក្រោមប្រធានបទ បញ្ចប់ជំងឺអេដស៍ ចាប់ផ្តើមពីការទទួលបាន។ ចូលរួមក្នុងកម្មវិធីនេះរួមមាន បណ្តាញទូរទស្សន៍និងសារព័ត៌មានចំនួន១៧ អង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះនិងបណ្តាញសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

Source URL: https://iengmouly.net/2026/11/28/%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9e%a2%e1%9f%81%e1%9e%a1%e1%9e%b7%e1%9e%85%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%93%e1%9e%b7%e1%9e%85-%e1%9e%85%e1%9f%86%e1%9e%93%e1%9e%bd%e1%9e%93%e1%9e%a2%e1%9f%92/