នៅរសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៣៖០០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន នៅសាលប្រជុំ ខ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
- ប្រសាសន៍បើកកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន
- បទបង្ហាញស្តីពីទស្សនកិច្ចរបស់លោកស្រីនាយិកាប្រតិបត្តិ UNAIDS នៅកម្ពុជា ពីថ្ងៃទី១១ដល់១៦ ខែឧសភា ឆ្នាំ២០២៥
- បទបង្ហាញស្តីពីរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផល ស្តីពីការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា
- ប្រសាសន៍ណែនាំ បូកសរុប និងបិទកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។







