នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖០០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំសន្និសីទសារព័ត៌មានស្តីពី លទ្ធផលសម្រេចបានថ្មីនៃគោលដៅ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDS ប្រចាំកម្ពុជា។ កម្មវិធីនេះមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងកាកបាទក្រហមកម្ពុជា តំណាងអ្នកផ្ទុកមេរោគអេដស៍ អង្គការសង្គមស៊ីវិល ស្ថានីយ៍ទូរទស្សន៍និងបណ្តាញសារព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

Posted inUncategorized



