សន្និសីទសារព័ត៌មានស្តីពី លទ្ធផលសម្រេចបានថ្មីនៃគោលដៅ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima

by Admin-Kanel | June 1, 2025 11:43 am

នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖០០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំសន្និសីទសារព័ត៌មានស្តីពី លទ្ធផលសម្រេចបានថ្មីនៃគោលដៅ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDS ប្រចាំកម្ពុជា។ កម្មវិធីនេះមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងកាកបាទក្រហមកម្ពុជា តំណាងអ្នកផ្ទុកមេរោគអេដស៍ អង្គការសង្គមស៊ីវិល ស្ថានីយ៍ទូរទស្សន៍និងបណ្តាញសារព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

Source URL: https://iengmouly.net/km/2025/06/01/%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b8%e1%9e%91%e1%9e%9f%e1%9e%b6%e1%9e%9a%e1%9e%96%e1%9f%90%e1%9e%8f%e1%9f%8c%e1%9e%98%e1%9e%b6%e1%9e%93%e1%9e%9f%e1%9f%92%e1%9e%8f%e1%9e%b8/