នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអង្គការ UNAIDS លើកទី៥៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ អញ្ជើញជូនដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញរួមមាន ឯកឧត្តម អស់លោកជា អនុប្រធាន អគ្គលេខាធិការរង ជំនួយការ និងមន្រ្តីផងដែរ។

Posted inUncategorized




