សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ​និងពង្រឹង​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់អេដស៍ និងចីរភាព កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-​២០២៨

សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ​និងពង្រឹង​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់អេដស៍ និងចីរភាព កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-​២០២៨

នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ៥​រោច​ ខែ​អាសាឍ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព​.ស​.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២៥​ នៅ​សាល​ប្រជុំ​ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​អញ្ជើញ​ជា​ អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​ កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-២០២៨​។ អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​រួម​មាន​ ឯកឧត្តម​ នៃ​ គង់​ អភិបាលរង​ តំណាង​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ នាង​កញ្ញា​…