by Admin-Kanel | July 15, 2025 4:35 pm
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
អញ្ជើញចូលរួមក្នុងសិក្ខាសាលារួមមាន ឯកឧត្តម នៃ គង់ អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា នាយករដ្ឋបាលខេត្ត ក្រុង ស្រុក ប្រធាន/តំណាងការិយាល័យផែនការ និងការិយាល័យ គាំទ្រមូលដ្ឋាននៃទីចាត់ការផែនការ និងការវិនិយោគ ការិយាល័យ គាំទ្រផែនការវិនិយោគនៃរដ្ឋបាលក្រុង ការិយាល័យគាំទ្រ ការវិនិយោគ និងការិយាល័យសង្គមកិច្ចនៃរដ្ឋបាលស្រុក ចៅសង្កាត់ មេឃុំ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ ស្មៀននៃរដ្ឋបាលឃុំ សង្កាត់ ខេត្តព្រះសីហនុ តំណាង អង្គការសង្គមស៊ីវិល តំណាងអ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ប្រមាណ១៣០នាក់។
របៀបវារៈនៃសិក្ខាសាលារួមមាន៖
១- មតិស្វាគមន៍របស់ឯកឧត្តម នៃ គង់ អភិបាលរងនៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹង ជំងឺអេដស៍ខេត្តព្រះសីហនុ
២- សុន្ទរកថាបើកសិក្ខាសាលាដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
៣- បទបង្ហាញស្តីពីគោលបំណង ស្ថានភាព និងវឌ្ឍនភាព នៃការឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ខេត្តព្រះសីហនុ ដោយលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តព្រះសីហនុ
៤- បទបង្ហាញស្តីពីការពង្រឹងយន្តការនិងការប្រមូលធនធាន ឆ្លើយតបនឹងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ ដោយឯកឧត្តម វេជ្ជបណ្ឌិត ទា ផលា អនុប្រធាន អ.ជ.ប.ជ.អ.
៥- បទបង្ហាញស្តីពីនិយាមប្រតិបត្តិស្តីពីនីតិវិធីចុះបញ្ជី ផ្តល់និងប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល(បណ្ណ ម.ស.ស.) ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឯកឧត្តមវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អនុប្រធាន អ.ជ.ប.ជ.អ.
៦- បទបង្ហាញស្តីពីការដាក់បញ្ចូលសកម្មភាពឆ្លើយតបនឹងមេរោគ អេដស៍និងជំងឺអេដស៍ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការ អភិវឌ្ឍន៍ឃុំ សង្កាត់ (CIP/CDP) និងការអនុវត្តជាក់ស្តែង ដោយលោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ ប្រធាននាយកដ្ឋានទាក់ទង និងចលនាប្រភពធនធាន នៃអ.ជ.ប.ជ.អ.
៧- សំណួរ ចម្លើយ
៨- សុន្ទរកថាបិទសិក្ខាសាលាដោយឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធាន អ.ជ.ប.ជ.អ.។
Source URL: https://iengmouly.net/km/2025/07/15/%e1%9e%9f%e1%9e%b7%e1%9e%80%e1%9f%92%e1%9e%81%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%9b%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%8a%e1%9e%b8%e1%9e%96%e1%9e%b8%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95/
Copyright ©2025 unless otherwise noted.