កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​ ​ ​ កក្កដា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ នឹង​ជំងឺអេដស៍

by Admin-Kanel | July 28, 2025 7:59 pm

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៥​រោច​ ខែ​អាសាឍ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.​ស.​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៩៖០០​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​អេដស៍​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​ ​ ​ កក្កដា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​។​ កិច្ច​ប្រជុំ​នេះ​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​របាយការណ៍​វឌ្ឍនភាព​ និង​សមិទ្ធផល​ស្តី​ពី​ការ​អនុវត្ត​ គោល​នយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​ អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​របស់​រាជ​ ​ ​ ​ ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​មាន​ការ​ចូលរួម​ពី​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ និង​អ្នកស្រី​ ជា​ អនុប្រធាន​ ​ ​ អគ្គលេខាធិការ​ នាយក​ខុទ្ទកាល័យ​ អគ្គលេខាធិការ​រង​ ប្រធាន​នាយកដ្ឋាន​ និង​មន្រ្តី​ពាក់ព័ន្ធ​ នៅ​សាល​ប្រជុំ​ ខ​។

របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​រួម​មាន​៖

  1. ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ ប្រធាន​។
  2. បទ​បង្ហាញ​ស្តី​ពី​សេចក្តី​ព្រាង​របាយការណ៍​ វឌ្ឍនភាព​ និង​សមិទ្ធផល​ស្តី​ពី​ការ​អនុវត្ត​គោល​ នយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​ អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ឯកឧត្តម​បណ្ឌិត​ ឈឹម​ ឃិនដារ៉េត​ អគ្គលេខាធិការ​។
  3. មតិ​ពី​ថ្នាក់​ដឹកនាំ​ទទួល​បន្ទុក​តាម​គោល​ នយោបាយ​ និង​សមាជិក​កិច្ច​ប្រជុំ​។
  4. ប្រសាសន៍​ណែនាំ​ បូក​សរុប​ និង​បិទ​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន​។

Source URL: https://iengmouly.net/km/2025/07/28/%e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%90%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%8a%e1%9e%b9-2/