Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៨២១បណ្ណ ជូនប្រជាពលរដ្ឋមកពីភូមិចំនួន៧ភូមិ នៃឃុំបរសេដ្ឋនិងឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅវត្តបរសេដ្ឋចាស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរសេដ្ឋបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៨២១បណ្ណ ជូនប្រជាពលរដ្ឋមកពីភូមិចំនួន៧ភូមិ នៃឃុំបរសេដ្ឋនិងឃុំភក្តី ស្រុកបរសេដ្ឋ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជា នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺតំណាងឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាស្រុកបរសេដ្ឋ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត…







