ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ឆ្នាំ​២០២៤

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ៧​កើត​ ខែ​ស្រាពណ៍​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៨៖៣០​ព្រឹក​ នៅ​សាល​ប្រជុំ​ ខ​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ឆ្នាំ​២០២៤​។​ កិច្ច​ប្រជុំ​នេះ​ឡើង​ដើម្បី​តាមដាន​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​ កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣​-​២០២៨​ ដោយ​ធ្វើ​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​រួម​លើ​សេចក្តី​ព្រាង​របាយការណ៍​ កែលម្អ​ ឬ​កែ​សម្រួល​ចំណុច​ខ្វះខាត​ មុន​នឹង​ដាក់​ជូន​ជា​ផ្លូវការ​ទៅ​រាជរដ្ឋាភិបាល​។​ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រួម​មាន​៖​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​…