by Admin-Kanel | August 4, 2025 7:27 pm
នៅព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨៖៣០ព្រឹក នៅសាលប្រជុំ ខ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤។
កិច្ចប្រជុំនេះឡើងដើម្បីតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយធ្វើការពិភាក្សាពិគ្រោះយោបល់រួមលើសេចក្តីព្រាងរបាយការណ៍ កែលម្អ ឬកែសម្រួលចំណុចខ្វះខាត មុននឹងដាក់ជូនជាផ្លូវការទៅរាជរដ្ឋាភិបាល។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ប្រធាន អនុប្រធាន សមាជិក និងអ្នកតំណាងក្រុមការងារអន្តរក្រសួង តាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និង ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣- ២០២៨ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីគណៈរដ្ឋមន្រ្តីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រហូត មកដល់ពេលនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំ សម្របសម្រួលការអនុវត្ត ដោយមានការ ចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល និងតំណាងអ្នកផ្ទុកមេរោគអេដស៍ តំណាងប្រជាជនគន្លឹះ ក្នុងការឆ្លើយតបជាពហុវិស័យ ចំពោះការរីករាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍ប្រកបដោយចីរភាពនៅកម្ពុជា។ នៅឆ្នាំ២០២៤ កម្ពុជាបានសម្រេចគោលដៅសកលចំនួន២ ជាមួយនឹងលទ្ធផល៩២-១០០-៩៨ ក្នុងចំណោមគោលដៅសកលទាំងបី៩៥-៩៥-៩៥ និងបានកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ថ្មីជាបន្តបន្ទាប់។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងរបាយការណ៍ជូនគណៈរដ្ឋមន្រ្តី ត្រូវបានរៀបចំ តាមវិធីសាស្រ្តដែលមានកំណត់សូចនាករទាក់ទងនឹងការងារដូចខាងក្រោម៖
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបង្ហាញនូវក្តី សង្ឃឹមជឿជាក់ថា របាយការណ៍វឌ្ឍនភាពនៃការឆ្លើយ តបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤មួយ ដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ នឹងត្រូវរៀបចំឡើង ដើម្បីដាក់ជូនគណៈរដ្ឋមន្រ្តី ក្នុងខែសីហា ឆ្នាំ២០២៥នេះ។
Source URL: https://iengmouly.net/km/2025/08/04/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-4/
Copyright ©2025 unless otherwise noted.