Posted inUncategorized
ឯកឧត្ដមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលករ ពលការិនីដែលទើបវិលត្រឡប់មកពីប្រទេសថៃ
ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្ដមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលករ ពលការិនីដែលទើបវិលត្រឡប់មកពីប្រទេសថៃ ក្នុងបរិវេណវត្តបសេដ្ឋ ស្ថិតក្នុងភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពិធីប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មតិស្វាគមន៍របស់ លោក សំអឿន សុបញ្ញា…
