ឯកឧត្ដមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីពិនិត្យ និងព្យាបាល​ជំងឺដោយ​ឥតគិតថ្លៃ​ជូនពលករ ពលការិនី​ដែលទើប​វិលត្រឡប់មក​ពីប្រទេសថៃ

ឯកឧត្ដមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីពិនិត្យ និងព្យាបាល​ជំងឺដោយ​ឥតគិតថ្លៃ​ជូនពលករ ពលការិនី​ដែលទើប​វិលត្រឡប់មក​ពីប្រទេសថៃ

ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធីពិនិត្យ និងព្យាបាល​ជំងឺដោយ​ឥតគិតថ្លៃ​ជូនពលករ ពលការិនី​ដែលទើប​វិលត្រឡប់មក​ពីប្រទេសថៃ ក្នុងបរិវេណ​វត្តបសេដ្ឋ ស្ថិតក្នុង​ភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីប្រព្រឹត្តិ​ទៅតាម​របៀបវារៈដូច​ខាងក្រោម៖

  • គោរពទង់ជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា
  • មតិស្វាគមន៍របស់ លោក សំអឿន សុបញ្ញា អភិបាល​នៃគណៈអភិបាល​ស្រុកបសេដ្ឋ
  • មតិសំណេះ​សំណាលរបស់ តំណាង​មន្ទីរការងារ និងបណ្ដុះ​បណ្តាល​វិជ្ជាជីវៈ
  • មតិសំណេះ​សំណាល​របស់តំណាង​អភិបាល​នៃគណ:អភិបាល​ខេត្តកំពង់ស្ពឺ
  • មតិសំណេះ​សំណាល​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
  • ដំណើរការ និងការហៅលេខ​ចូលពិនិត្យ និងព្យាបាល​ជំងឺដោយ ឯកឧត្តម​បណ្ឌិត ហេង សុខគង់ ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​ស.ស.យ.ក.
  • ចាប់ផ្ដើមពិនិត្យ និងព្យាបាលជំងឺ