កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៩៖០០ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ ប្រចាំខែសីហា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំ​នេះរៀបចំឡើង​ដើម្បីពិនិត្យមើល​ការងារដែលត្រូវ​អនុវត្តបន្ត បន្ទាប់ពីការរៀបចំ​សេចក្តីព្រាងរបាយការណ៍​វឌ្ឍនភាពស្តីពីការ​ឆ្លើយតបនឹង​មេរោគអេដស៍​និងជំងឺអេដស៍ឆ្នាំ២០២៤ ដោយមានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខា​ធិការរង…