កិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍

by Admin-Kanel | August 20, 2025 3:58 pm

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៩៖០០ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ ប្រចាំខែសីហា ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំ​នេះរៀបចំឡើង​ដើម្បីពិនិត្យមើល​ការងារដែលត្រូវ​អនុវត្តបន្ត បន្ទាប់ពីការរៀបចំ​សេចក្តីព្រាងរបាយការណ៍​វឌ្ឍនភាពស្តីពីការ​ឆ្លើយតបនឹង​មេរោគអេដស៍​និងជំងឺអេដស៍ឆ្នាំ២០២៤ ដោយមានការ​ចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខា​ធិការរង ប្រធាន​នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំ ខ។

របៀបវារៈនៃ​កិច្ចប្រជុំរួមមាន៖

  1. ប្រសាសន៍​បើកកិច្ចប្រជុំ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រធាន។
  2. ប្រសាសន៍ណែនាំស្តីពី​ការពិនិត្យមើល​ការងារដែលត្រូវ​អនុវត្តបន្ត បន្ទាប់ពីការ​រៀបចំសេចក្តីព្រាង​របាយការណ៍វឌ្ឍនភាព​ស្តីពីការឆ្លើយតប​នឹងមេរោគអេដស៍​និងជំងឺអេដស៍ឆ្នាំ២០២៤ ដោយឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រធាន។
  3. មតិពីថ្នាក់ដឹកនាំ​ទទួលបន្ទុក​តាមគោល​នយោបាយ អគ្គលេខាធិការ និងសមាជិក​កិច្ចប្រជុំ។
  4. ប្រសាសន៍​បូកសរុប និងបិទកិច្ចប្រជុំ ដោយឯកឧត្តម​ទេសរដ្ឋមន្រ្តី ប្រធាន។

Source URL: https://iengmouly.net/km/2025/08/20/%e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%90%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%8a%e1%9e%b9%e1%9e%80%e1%9e%93%e1%9e%b6/