ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់​វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ​ចំនួន​២៨២១បណ្ណ ជូនប្រជាពលរដ្ឋ​មកពី​ភូមិចំនួន​៧ភូមិ នៃឃុំបរសេដ្ឋ​និងឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅវត្ត​បរសេដ្ឋចាស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ​បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់​វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ​ចំនួន​២៨២១បណ្ណ ជូនប្រជាពលរដ្ឋ​មកពី​ភូមិចំនួន​៧ភូមិ នៃឃុំបរសេដ្ឋ​និងឃុំភក្តី ស្រុកបរសេដ្ឋ។ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​មាន​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ជា​ នាយក​រង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​តំណាង​ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​បរសេដ្ឋ​ អនុ​ប្រធាន​មន្ទីរ​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​…