នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅវត្តបរសេដ្ឋចាស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរសេដ្ឋបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២៨២១បណ្ណ ជូនប្រជាពលរដ្ឋមកពីភូមិចំនួន៧ភូមិ នៃឃុំបរសេដ្ឋនិងឃុំភក្តី ស្រុកបរសេដ្ឋ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជា នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺតំណាងឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាស្រុកបរសេដ្ឋ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក តំណាងការិយាល័យជុំវិញស្រុក មេឃុំបរសេដ្ឋ តំណាងឃុំភក្តី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋអ្នកទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ពីឃុំបរសេដ្ឋ និងឃុំភក្ដី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។





