ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់​វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ​ចំនួន​២៨២១បណ្ណ ជូនប្រជាពលរដ្ឋ​មកពី​ភូមិចំនួន​៧ភូមិ នៃឃុំបរសេដ្ឋ​និងឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

by Admin-Kanel | August 25, 2025 5:13 pm

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅវត្ត​បរសេដ្ឋចាស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ​បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់​វិញ្ញាបនបត្រសម្គាល់​ម្ចាស់អចលនវត្ថុ​ចំនួន​២៨២១បណ្ណ ជូនប្រជាពលរដ្ឋ​មកពី​ភូមិចំនួន​៧ភូមិ នៃឃុំបរសេដ្ឋ​និងឃុំភក្តី ស្រុកបរសេដ្ឋ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​មាន​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ជា​ នាយក​រង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​តំណាង​ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​បរសេដ្ឋ​ អនុ​ប្រធាន​មន្ទីរ​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ អភិបាល​រង​ស្រុក​ នាយក​រដ្ឋបាល​ស្រុក​ ប្រធាន​ការិយាល័យ​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ស្រុក​ តំណាង​ការិយាល័យ​ជុំវិញ​ស្រុក​ មេ​ឃុំ​បរសេដ្ឋ​ តំណាង​ឃុំ​ភក្តី​ មន្រ្តី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ ប្រជាពលរដ្ឋ​អ្នក​ទទួល​បណ្ណ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ ពី​ឃុំ​បរសេដ្ឋ​ និង​ឃុំ​ភក្ដី​ និង​ថ្នាក់​ដឹកនាំ​ ព្រម​ទាំង​មន្រ្តី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ផង​ដែរ​។

Source URL: https://iengmouly.net/km/2025/08/25/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b8-2/