នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភត្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖០០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំ ខ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
- ប្រសាសន៍បើកកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។
- ប្រសាសន៍ណែនាំស្តីពីការពិនិត្យសូចនាករនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។
- មតិពីថ្នាក់ដឹកនាំទទួលបន្ទុកតាមគោលនយោបាយ អគ្គលេខាធិការ និងសមាជិកកិច្ចប្រជុំ។
- ប្រសាសន៍បូកសរុប និងបិទកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។











