ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ អញ្ជើញ​ជា​អធិបតី​បើក​វិញ្ញាសា​ប្រឡង​សរសេរ​តាម​អាន​ភាសាខ្មែរ

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ អញ្ជើញ​ជា​អធិបតី​បើក​វិញ្ញាសា​ប្រឡង​សរសេរ​តាម​អាន​ភាសាខ្មែរ

នាព្រឹក​ថ្ងៃចន្ទ​ ៨រោច​ ខែភទ្របទ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវនឹង​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៥​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការ​ប្រឡង​សរសេរ​តាម​អាន​ភាសាខ្មែរ​ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដើម្បី​ពង្រឹង​អត្តសញ្ញាណ​ជាតិ​ និង​សមត្ថភាព​ថ្នាក់​ដឹកនាំ​ ព្រម​ទាំង​មន្រ្តី។ ការ​ប្រឡង​នេះ​មាន​ការ​ចូលរួម​ពី​បេក្ខជន​ជា​ ទី​ប្រឹក្សា​ អគ្គ​លេខាធិការ​រង​ ប្រធាន​នាយកដ្ឋាន​ អនុ​ប្រធាន​នាយកដ្ឋាន​ និង​មន្រ្តី​សរុប​ចំនួន​ ៤៣​រូប។ បេក្ខជន​ដែល​ទទួល​បាន​ជ័យ​លាភី​ពី​លេខ​១​ដល់​លេខ​៣​ នឹង​ទទួល​បាន​រង្វាន់​ពី​ឯកឧត្តម​ទេសរដ្ឋមន្រ្តី។