នាព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីក្នុងការប្រឡងសរសេរតាមអានភាសាខ្មែរ ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពង្រឹងអត្តសញ្ញាណជាតិ និងសមត្ថភាពថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី។
ការប្រឡងនេះមានការចូលរួមពីបេក្ខជនជា ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីសរុបចំនួន ៤៣រូប។ បេក្ខជនដែលទទួលបានជ័យលាភីពីលេខ១ដល់លេខ៣ នឹងទទួលបានរង្វាន់ពីឯកឧត្តមទេសរដ្ឋមន្រ្តី។







