Posted inUncategorized
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញានក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ
នៅព្រឹកថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញានក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋនៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ។
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ តាមដានការអនុវត្តគោលនយោបាយជាតិអេដស៍និងចីរភាពកម្មវិធី អេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
នៅព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៨៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិកក្រុមការងារតាមដាន ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ និងឯកឧត្តម លោកជំទាវ លោក…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី បំពាក់មេដាយជូនមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩:១០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំពិធីបំពាក់មេដាយជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអនុប្រធាន អគ្គលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍
នៅរសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង៣:០០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍។ អញ្ជើចូលរួមក្នុងពិធីនេះមាន ឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លោកជំទាវ…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីប្រគល់រង្វាន់ដល់ជ័យលាភីក្នុងប្រឡងសរសេរតាមអានភាសាខ្មែរ
នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រង្វាន់ជូនជ័យលាភីក្នុងការប្រឡងសរសេរតាមអានភាសាខ្មែរ ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពង្រឹងអត្តសញ្ញាណជាតិ និងសមត្ថភាពថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី។ ការប្រឡងបានប្រព្រឹត្តទៅដោយមានការចូលរួមពីបេក្ខជនជា ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីសរុបចំនួន ៤៣រូប។ មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងកោតសរសើរបេក្ខជនទាំងអស់ដែលបានចូលរួម និងហ៊ានចូលរួមដោយមិនគិតពីឋានៈ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ការប្រឡងនេះជាការវាស់ស្ទង់សមត្ថភាពមន្ត្រីតាមលក្ខណៈជាក់ស្តែង។ ទន្ទឹមនឹងនេះ…





