by Admin-Kanel | October 6, 2025 4:24 pm
នាព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រង្វាន់ជូនជ័យលាភីក្នុងការប្រឡងសរសេរតាមអានភាសាខ្មែរ ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពង្រឹងអត្តសញ្ញាណជាតិ និងសមត្ថភាពថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី។ ការប្រឡងបានប្រព្រឹត្តទៅដោយមានការចូលរួមពីបេក្ខជនជា ទីប្រឹក្សា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីសរុបចំនួន ៤៣រូប។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងកោតសរសើរបេក្ខជនទាំងអស់ដែលបានចូលរួម និងហ៊ានចូលរួមដោយមិនគិតពីឋានៈ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ការប្រឡងនេះជាការវាស់ស្ទង់សមត្ថភាពមន្ត្រីតាមលក្ខណៈជាក់ស្តែង។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការប្រឡងនៅលើកក្រោយបន្តទៀត។
បន្ទាប់មក ឯកឧត្តម គង់ រដ្ឋា អនុប្រធានប្រចាំការ និងជាប្រធានគណៈមេប្រយោគបានជម្រាបជូនអង្គពិធី អំពីនីតិវិធីនៃការរៀបចំការប្រឡង ដែលក្នុងនោះរួមមាន ការរៀបចំវិញ្ញាសា សន្លឹកកិច្ចការ ការកាត់ក្បាលសន្លឹកកិច្ចការដើម្បីរក្សាការសម្ងាត់និងភាពមិនលម្អៀង ការកែកិច្ចការបេក្ខជនដោយយកចិត្តទុកដាក់ ការប្រជុំគណៈមេប្រយោគដើម្បីរៀបចំរបាយការណ៍ប្រកាសលទ្ធផលជូនឯកឧត្តមទេសរដ្ឋមន្រ្តីពិនិត្យនិងសម្រេច។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានប្រចាំការក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្រ្តីបន្តចូលរួមក្នុងការប្រឡងលើកក្រោយផងដែរ។
នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រកាសលទ្ធផល និងប្រគល់រង្វាន់ជូនជ័យលាភីចំនួន៣រូបរួមមាន :
Source URL: https://iengmouly.net/km/2025/10/06/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-6/
Copyright ©2025 unless otherwise noted.