ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ អញ្ជើញ​ជា​អធិបតី​ បំពាក់​មេដាយ​ជូន​មន្ត្រី​រាជការ​ និង​មន្រ្តី​ជាប់​កិច្ចសន្យា

by Admin-Kanel | October 6, 2025 4:45 pm

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១៤​កើត​ ខែ​អស្សុជ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​៦​ ខែ​តុលា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៩​:​១០​ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ មាន​រៀប​ចំ​ពិធី​បំពាក់​មេដាយ​ជូន​មន្ត្រី​រាជការ​ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹ​ជំងឺ​អេដស៍​។​ អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​មាន​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ នាង​កញ្ញា​ ជា​អនុ​ប្រធាន​ អគ្គលេខាធិការ​ ទីប្រឹក្សា​ អគ្គលេខាធិការ​រង​ ប្រធាន​នាយកដ្ឋាន​ អនុ​ប្រធាន​នាយកដ្ឋាន​ ប្រធាន​ការិយាល័យ​ អនុ​ប្រធាន​ការិយាល័យ​ មន្ត្រី​ និង​មន្ត្រី​ជាប់​កិច្ចសន្យា​សន្យា​។

បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត​ ឈឹម​ ឃិន​ដារ៉េត​ អគ្គលេខាធិការ​អាន​អនុក្រឹត្យ​ស្តី​ពី​ការ​ជូន​មេដាយ​ការងារ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​មាន​ប្រសាន៍​ថា​ ការ​រៀប​ចំ​កម្មវិធី​បំពាក់​មេដាយ​នេះ​ជា​ការ​ផ្តល់​កិត្តិយស​ជូន​មន្ត្រី​រាជការ​ដែល​បាន​ធ្វើការ​លើស​ពី​១០​ឆ្នាំ​ ហើយ​មិន​បាន​មេដាយ​។​ នៅ​ថ្ងៃ​នេះ​ មន្ត្រី​រាជការ​និង​មន្រ្តី​ជាប់​កិច្ចសន្យា​ដែល​ទទួល​បាន​ការ​បំពាក់​មេដាយ​មាន​ចំនួន​១៣​នាក់​។​ ឯក​ទេសរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​បន្ថែម​ថា​ ចំពោះ​មន្ត្រី​ផ្សេង​ទៀត​មាន​ដែល​បាន​បំពេញ​ការងារ​មិន​ទាន់​គ្រប់​១០​ឆ្នាំ​ និង​មន្ត្រី​ដែល​ធ្លាប់​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ហើយ​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ស្នើ​គណៈ​កម្ម​ត្រួត​ពិនិត្យ​ វាយតម្លៃ​ និង​ចាត់ថ្នាក់​ក្នុង​ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ ដំឡើង​ឋានន្តរស័ក្តិ​ ថ្នាក់​ ព្រម​ទាំង​ដាក់​វិន័យ​មន្រ្តី​រាជការ​រៀប​ចំ​សំណុំ​ឯកសារ​ ដើម្បី​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​នៅ​ពេល​ក្រោយ​។

មុន​នឹង​បញ្ចប់​កម្មវិធី​ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បំពាក់​មេដាយ​សំរឹទ្ធ​ការងារ​ និង​ប្រគល់​ប្រកាស​នីយប័ត្រ​ជូន​មន្រ្តី​ទាំង​១៣​រូប​។

Source URL: https://iengmouly.net/km/2025/10/06/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-8/