ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងវេទិការ​សាធារណៈ ដើម្បី​ត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្ត​កម្មវិធីនយោបាយ​និងយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់ក្រុម​ការងារ រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវត្ត​បរសេដ្ឋចាស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ និងជាប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋបានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងវេទិការ​សាធារណៈ ដើម្បី​ត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្ត​កម្មវិធីនយោបាយ​និងយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់ក្រុម​ការងារ រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

អញ្ជើញចូលរួម​ក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជា ប្រធាន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ទាំង១៥ឃុំ អនុប្រធាន​អចិន្ត្រៃយ៍ទាំង១៥ និងប្រជាពលរដ្ឋ សរុប​ប្រមាណ ៣០០នាក់។
កម្មវិធីប្រព្រឹត្ត​ទៅតាម​របៀបវារៈដូច​ខាងក្រោម៖

  • ប្រកាសហេតុ
  • គោរពទង់ជាតិ​នៃព្រះរាជា​ណាចក្រកម្ពុជា
  • របាយការណ៍ស្វាគមន៍​របស់លោកឈុំ វណ្ណរក្ស អភិបាលរងស្រុក តំណាងលោក​សំអឿន សុបញ្ញា
  • មតិសំណេះសំណាល និងបើកអង្គវេទិកា ដោយឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី
  • វេទិកាសំណួរនិងចម្លើយ
  • របាយការណ៍​បូកសរុបវេទិការ
  • មតិសំណេះ​សំណាល បិទវេទិកា
  • គោរពទង់ជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​បិទកម្មវិធី