ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ លើក​ទី​២​ ឆ្នាំ​២០២៥

by Admin-Kanel | November 24, 2025 4:23 pm

នៅ​ព្រឹក​ថ្ងៃ​ពុធ​ ១៤​រោច​ ខែ​កត្ដិក​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៨៖៣០​ព្រឹក​ នៅ​សាល​ប្រជុំ​D​ ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ លើក​ទី​២​ ឆ្នាំ​២០២៥។​ កិច្ច​ប្រជុំ​នេះ​ឡើង​ដើម្បី​ពិនិត្យ​មើល​រួម​គ្នា​នូវ​វឌ្ឍនភាព​ សមិទ្ធផល​ និង​ប្រសិទ្ធភាព​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សម្រាប់​ រយៈពេល​៦​ខែ​ចុង​ឆ្នាំ​២០២៥​ និង​ធ្វើ​ការ​ប្រមូល​ ពិភាក្សា​លើ​ធាតុ​ចូល​ រួម​ជាមួយ​នឹង​អនុសាសន៍​ពី​ សមាជិក​ សមាជិក​ដែល​អញ្ជើញ​ចូល​រួម​ដែល​មាន៖​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ក្រសួង​ ស្ថាប័ន​ រាជធានី​ ខេត្ត​ និង​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួង​ ស្ថាប័ន​ ព្រម​ទាំង​ប្រធាន​លេខាធិការ​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រាជធានី​ ខេត្ត​ អង្គការ​ជាតិ​ អន្តរជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​ សរុប​ចំនួន​១៨០​នាក់។

មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​ថ្លែង​អំណរគុណ​ និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ ស្ថាប័ន​ពាក់​ពន្ធ័​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ និង​សហការ​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ក្នុង​ការ​ជំរុញ​និង​ចូល​រួម​អនុវត្ត​គោល​នយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ រួម​ជាមួយ​នឹង​លិខិត​លេខ​ ២១៣​សជណ.សស​ ចុះ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ របស់​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី។​

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ​ និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​លើក​ទី​៦​ ឆ្នាំ​២០២៤-២០២៨​ គឺ​ជា​មគ្គុទ្ទេសក៍​តម្រង់​ផ្លូវ​សម្រាប់​អនុវត្ត​គោល​នយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-២០២៨​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ប្តេជ្ញាចិត្ត​បញ្ចប់​ជំងឺ​អេដស៍​ជា​ការ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកល​ ដូច​បាន​កំណត់​ក្នុង​ផែនទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​គ្រប​ដណ្ដប់​សុខភាព​ជា​សកល​នៅ​កម្ពុជា​ឆ្នាំ​២០២៤-២០៣៥​ ដែល​ប្រកាស​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ឆ្នាំ​២០២៤។
ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បន្ថែម​ថា​ ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​កន្លង​ទៅ​នេះ​ សកម្មភាព​របស់​យើង​បាន​ផ្តោត​លើ​ចីរភាព​រចនាសម្ព័ន្ធ​ និង​វិមជ្ឈការ​ ក្នុង​នោះ៖

សម្រាប់​រយៈពេល​៦​ខែ​ខាងមុខ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ នៅ​ថ្នាក់​ជាតិ​ យើង​នឹង​បញ្ចប់​ និង​អនុវត្ត​យន្តការ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​រួម​មាន៖

ចំណែក​ឯ​នៅ​ថ្នាក់​ក្រោម​ជាតិ​ អាទិភាព​ស្នូល​ផ្តោត​លើ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​វិមជ្ឈការ​ថ្មី​រួម​មាន៖

មុន​នឹង​ប្រកាស​បើក​កិច្ច​ប្រជុំ​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា​ ជា​រួម​ កម្ពុជា​រក្សា​បាន​នូវ​មោទនភាព​និង​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បញ្ចប់​ជំងឺ​អេដស៍​ ហើយ​ការ​ប្តេជ្ញាចិត្ត​ត្រូវ​បាន​អនុវត្ត​តាម​រយៈ​ការ​ពង្រឹង​ភាព​ជា​ម្ចាស់​ ភាព​ជា​អ្នក​ដឹកនាំ​ និង​ការ​សម្រប​សម្រួល​ សហការ​ជា​ចរន្ត​ជាតិ​តែ​មួយ​ ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ដើម្បី​ពង្រីក​សកម្មភាព​ឆ្លើយតប​ទ្វេដង។​ ទន្ទឹម​នឹង​នេះ​ យើង​ក៏​នឹង​ពង្រឹង​ប្រព័ន្ធ​តាមដាន​និង​វាយ​តម្លៃ​ជាតិ​ ដើម្បី​ធានា​បាន​នូវ​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ រក្សា​បាន​នូវ​ចីរភាព​នៃ​ការ​ឆ្លើយតប​ជា​ពហុ​វិស័យ​ ពី​គ្រប់​ស្ថាប័ន​ជាតិ​ អន្តរជាតិ​ ដៃគូ​អភិវឌ្ឍ​ សង្គម​ស៊ីវិល​ វិស័យ​ឯកជន​ ជា​ពិសេស​បណ្ដាញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ហើយ​យើង​បង្កើត​បាន​នូវ​ស្ថាប័ន​ដឹកនាំ​គ្រប់គ្រង​និង​សម្រប​សម្រួល​តែ​មួយ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ជា​ពិសេស​មាន​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​តែ​មួយ​ មាន​ប្រព័ន្ធ​ តាមដាន​និង​វាយ​តម្លៃ​ជាតិ​តែ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

Source URL: https://iengmouly.net/km/2025/11/24/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%9a%e1%9f%92%e1%9e%8f%e1%9e%b8-11/