នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖០០ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលការងារដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២៦ខាងមុខ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំ ខ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
- ការរៀបចំវិបស្សនា និងសិក្ខាសាលាស្តីពីការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយឯកឧត្តមអគ្គលេខាធិការ។
- សូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដោយឯកឧត្តមអគ្គលេខាធិការ។
- ការពិនិត្យរបាយការណ៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដោយឯកឧត្តម និងលោកជំទាវអនុប្រធាន។
- ផ្សេងៗ។









