ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋា​ភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ​បានអញ្ជើញជា​អធិបតី តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួងមុខងារ​សាធារណៈ និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ

by Admin-Kanel | December 30, 2025 4:34 pm

នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅវត្តបសេដ្ឋចាស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋា​ភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកបរសេដ្ឋ​បានអញ្ជើញជា​អធិបតី តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួងមុខងារ​សាធារណៈ និងជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ ជួបសំណេះ​សំណាល​ជាមួយ​គ្រួសារយុទ្ធជន​ជួរមុខ ចំនួន១១៥គ្រួសារ មកពីឃុំ​ទាំង១៥​នៃស្រុកបសេដ្ឋ។

អញ្ជើញចូលរួម​ក្នុងពិធី​នេះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីជា ប្រធាន អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ទាំង១៥ឃុំ ប្រធាន​ក្រុមប្រឹក្សាស្រុក អភិបាល-​អភិបាលរងស្រុក នាយក​រដ្ឋបាលស្រុក អធិការស្រុក មេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ថ្នាក់ស្រុក និងគ្រួសារ​យុទ្ធជនជួរមុខ។

Source URL: https://iengmouly.net/km/2025/12/30/%e1%9e%af%e1%9e%80%e1%9e%a7%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%98%e1%9e%91%e1%9f%81%e1%9e%9f%e1%9e%9a%e1%9e%8a%e1%9f%92%e1%9e%8b%e1%9e%98%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b8-6/