ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ អញ្ជើញជា​អធិបតី​ក្នុងកិច្ចប្រជុំ​ស្តីពី ការប្រកាស​ការលើកកម្ពស់​ការប្រើប្រាស់​ស្រោមអនាម័យ និងការឆ្លើយតប​ទៅនឹង​មេរោគអេដស៍​នៅប្រទេស​កម្ពុជា ជាមួយ​បណ្តាញ​សារព័ត៌មាន

នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបន្ទប់​ប្រជុំ ទន្លេ​បាសាក់២ រាជធានីភ្នំពេញ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ អញ្ជើញជា​អធិបតីក្នុង​កិច្ចប្រជុំស្តីពី ការប្រកាស​ការលើក​កម្ពស់​ការប្រើប្រាស់​ស្រោមអនាម័យ និងការឆ្លើយតប​ទៅនឹងមេរោគអេដស៍​នៅប្រទេសកម្ពុជា ជាមួយបណ្តាញ​សារព័ត៌មាន។ អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំនេះ​រួមមាន ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល អនុប្រធាន​នាយកដ្ឋាន​សុខភាពសិក្សា​នៃក្រសួងអប់រំ យុវជន និងកីឡា នាយក​ប្រចាំតំបន់​អាស៊ីអង្គការ​មូលនិធិ​ថែទាំសុខភាព​អ្នកជំងឺអេដស៍…
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ អញ្ជើញជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំស្តីពី ការជំរុញ​ការអនុវត្ត​គោលនយោបាយជាតិ​បញ្ចប់អេដស៍ និងចីរភាព​កម្មវិធីអេដស៍​សម្រាប់ឆ្នាំ២០២៣-​២០២៨

នាព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់…