Posted inUncategorized
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤
នៅព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨៖៣០ព្រឹក នៅសាលប្រជុំ ខ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពិគ្រោះយោបល់លើរបាយការណ៍វឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤។ កិច្ចប្រជុំនេះឡើងដើម្បីតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយធ្វើការពិភាក្សាពិគ្រោះយោបល់រួមលើសេចក្តីព្រាងរបាយការណ៍ កែលម្អ ឬកែសម្រួលចំណុចខ្វះខាត មុននឹងដាក់ជូនជាផ្លូវការទៅរាជរដ្ឋាភិបាល។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំអ.ជ.ប.ជ.អ ព្រមទាំងអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក ណៃ ចន្នី ដែលបានពលីជីវិតក្នុងជន្មាយុ៤៥ឆ្នាំ នៅសមរភូមិ ខេត្តព្រះវិហារ
នារសៀលថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង២:០០នាទី នៅភូមិរំលឹក ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំអ.ជ.ប.ជ.អ ព្រមទាំងអ្នកតំណាងរាស្ត្រ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកបរសេដ្ឋ បានអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលឯក…
Posted inUncategorized
កិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំខែ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍
នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖០០ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំខែ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលស្តីពីការអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨របស់រាជ …
Posted inUncategorized
សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងសិក្ខាសាលារួមមាន ឯកឧត្តម នៃ គង់ អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបពិភាក្សាការងារអំពីស្ថានភាពនៃការគាំទ្រថវិការបស់មូលនិធិសកលជាមួយលោក Mark Edington នាយកខាងផ្តល់ហិរញ្ញប្បទាននៃមូលនិធិសកល(Head of Grant Management) និងលោក Urban Weber នាយផ្នែកផលប៉ះពាល់កម្រិតខ្ពស់នៅអាស៊ី(Head of Department - High Impact Asia) នៅទីស្នាក់ការមូលនិធិសកល
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបពិភាក្សាការងារអំពីស្ថានភាពនៃការគាំទ្រថវិការបស់មូលនិធិសកលជាមួយលោក Mark Edington នាយកខាងផ្តល់ហិរញ្ញប្បទាននៃមូលនិធិសកល (Head of Grant Management) និងលោក Urban Weber នាយផ្នែកផលប៉ះពាល់កម្រិតខ្ពស់នៅអាស៊ី (Head of Department - High Impact Asia) នៅទីស្នាក់ការមូលនិធិសកល។ ចូលរួមក្នុង ជំនួបនេះរួមមានឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត តំណាង…









