Posted inUncategorized
Posted inUncategorized
កិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំខែ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍
នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖០០ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំខែ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលស្តីពីការអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨របស់រាជ …
Posted inUncategorized
សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ នៃរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងសិក្ខាសាលារួមមាន ឯកឧត្តម នៃ គង់ អភិបាលរង តំណាងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបពិភាក្សាការងារអំពីស្ថានភាពនៃការគាំទ្រថវិការបស់មូលនិធិសកលជាមួយលោក Mark Edington នាយកខាងផ្តល់ហិរញ្ញប្បទាននៃមូលនិធិសកល(Head of Grant Management) និងលោក Urban Weber នាយផ្នែកផលប៉ះពាល់កម្រិតខ្ពស់នៅអាស៊ី(Head of Department - High Impact Asia) នៅទីស្នាក់ការមូលនិធិសកល
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបពិភាក្សាការងារអំពីស្ថានភាពនៃការគាំទ្រថវិការបស់មូលនិធិសកលជាមួយលោក Mark Edington នាយកខាងផ្តល់ហិរញ្ញប្បទាននៃមូលនិធិសកល (Head of Grant Management) និងលោក Urban Weber នាយផ្នែកផលប៉ះពាល់កម្រិតខ្ពស់នៅអាស៊ី (Head of Department - High Impact Asia) នៅទីស្នាក់ការមូលនិធិសកល។ ចូលរួមក្នុង ជំនួបនេះរួមមានឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត តំណាង…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអង្គការUNAIDS លើកទី៥៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអង្គការ UNAIDS លើកទី៥៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ អញ្ជើញជូនដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញរួមមាន ឯកឧត្តម អស់លោកជា អនុប្រធាន អគ្គលេខាធិការរង ជំនួយការ និងមន្រ្តីផងដែរ។
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្ដីពីកិច្ចការងារពាក់ព័ន្ធនឹងវិស័យដីធ្លីដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង១:៣០នាទី នៅសាលប្រជុំ វ៉ី សំណាង នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបរសេដ្ឋ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្ដីពីកិច្ចការងារពាក់ព័ន្ធនឹងវិស័យដីធ្លីដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ។ អញ្ជើញចូលរួមក្នុងសិក្ខាសាលារួមមាន ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ ឯកឧត្តម លី…
Posted inUncategorized
សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ញាតិមិត្តជិតឆ្ងាយ ចូលរួមពិធីដង្ហែសព លោក គឹម តេង ជំនួយការឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ញាតិមិត្តជិតឆ្ងាយ ចូលរួមពិធីដង្ហែសព លោក គឹម តេង ជំនួយការឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅគេហដ្ឋានសព ផ្ទះលេខ២៣៤ ផ្លូវលេខ៩ បុរីពិភពថ្មី ផ្លូវជាតិលេខ៣ គម្រោងទី១(សូមមើល Google map ជូនភ្ជាប់) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដង្ហែចេញនៅម៉ោង២:០០រសៀល ទៅកាន់វត្តជន្លង់ម្លូ និងពិធីបូជាសព ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរ…









