នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩៖០០ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ប្រចាំខែ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលស្តីពីការអនុវត្ត គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨របស់រាជ រដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក និងអ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅសាលប្រជុំ ខ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
- ប្រសាសន៍បើកកិច្ចប្រជុំ ដោយឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រធាន។
- បទបង្ហាញស្តីពីសេចក្តីព្រាងរបាយការណ៍ វឌ្ឍនភាព និងសមិទ្ធផលស្តីពីការអនុវត្តគោល នយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធី អេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨របស់រាជរដ្ឋាភិបាលកម្ពុជា ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ។
- មតិពីថ្នាក់ដឹកនាំទទួលបន្ទុកតាមគោល នយោបាយ និងសមាជិកកិច្ចប្រជុំ។
- ប្រសាសន៍ណែនាំ បូកសរុប និងបិទកិច្ចប្រជុំ ដោយឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធាន។









