Posted inUncategorized
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ត ឆ្នាំ២០២៦ និងប្រកាសស្តីពីការតែងតាំងប្រគល់ភារកិច្ចមន្រ្តីរាជការ
នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅបន្ត ឆ្នាំ២០២៦ និងប្រកាសស្តីពីការតែងតាំងប្រគល់ភារកិច្ចមន្រ្តីរាជការចំនួន១៧រូប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។ កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖ -មតិស្វាគមន៍ និងដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ -របាយការណ៍ស្តីពីលទ្ធផលការងារខែកក្កដា ទិសដៅបន្ត…
Posted inUncategorized
សេចក្តី ប្រកាស របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ក្នុង ឋាន : ជា អតីត អគ្គលេខាធិការ នៃ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ( រ . ជ . រ . ប . ខ ) និង ជា អតីត សមាជិក ក្រុមប្រឹក្សា ជាតិ ជាន់ខ្ពស់ កម្ពុជា ( អេ ស អិ ន ស៊ី ) ទាក់ទង នឹង អតីត ជំរុំ ជនភៀសខ្លួន ខ្មែរ
ប៉ុន្មានថ្ងៃមុន ពង្រាងសេចក្តីប្រកាសដែលមិនទាន់បានផ្ទៀងផ្ទាត់សព្វគ្រប់របស់ខ្ញុំ ទាក់ទងនឹងអតីតជំរុំភៀសខ្លួន បានត្រូវផ្សព្វផ្សាយតាមបណ្តាញសង្គម ជាហេតុឱ្យខ្ញុំទទួលបានត្រឡប់មកវិញនូវធាតុចូលដ៏សំខាន់មួយចំនួន ដើម្បីផ្ទៀងផ្ទាត់ កែសម្រួលឡើងវិញឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។ ថ្ងៃនេះសូមចែករំលែកនូវសេចក្តីប្រកាសទាំងស្រុង ដូចមានភ្ជាប់មកជាមួយនេះ៖
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការប្រកាសការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ និងការឆ្លើយតបទៅនឹងមេរោគអេដស៍នៅប្រទេសកម្ពុជា ជាមួយបណ្តាញសារព័ត៌មាន
នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំ ទន្លេបាសាក់២ រាជធានីភ្នំពេញ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការប្រកាសការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ និងការឆ្លើយតបទៅនឹងមេរោគអេដស៍នៅប្រទេសកម្ពុជា ជាមួយបណ្តាញសារព័ត៌មាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍…
Posted inUncategorized
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨
នាព្រឹកថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន អនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់…









