ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្ដមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលករ ពលការិនីដែលទើបវិលត្រឡប់មកពីប្រទេសថៃ ក្នុងបរិវេណវត្តបសេដ្ឋ ស្ថិតក្នុងភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ពិធីប្រព្រឹត្តិទៅតាមរបៀបវារៈដូចខាងក្រោម៖
- គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
- មតិស្វាគមន៍របស់ លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ
- មតិសំណេះសំណាលរបស់ តំណាងមន្ទីរការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ
- មតិសំណេះសំណាលរបស់តំណាងអភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺ
- មតិសំណេះសំណាលដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
- ដំណើរការ និងការហៅលេខចូលពិនិត្យ និងព្យាបាលជំងឺដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក.
- ចាប់ផ្ដើមពិនិត្យ និងព្យាបាលជំងឺ









