ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​កញ្ញា​ ឆ្នាំ​២០២៥

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​កញ្ញា​ ឆ្នាំ​២០២៥

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១២​កើត​ ខែ​ភត្រ​បទ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.​២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៩៖០០​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ​។​ កិច្ច​ប្រជុំ​នេះ​ មាន​ការ​ចូល​រួម​ពី​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ និង​អ្នក​ស្រី​ ជា​ អនុ​ប្រធាន​ អគ្គលេខាធិការ​ អគ្គលេខាធិការ​រង​ ប្រធាន​នាយកដ្ឋាន​ និង​មន្រ្តី​ពាក់ព័ន្ធ​ នៅ​សាល​ប្រជុំ​ ខ​។
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​រួម​មាន​៖

  1. ​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន​។
  2. ​ប្រសាសន៍​ណែនាំ​ស្តី​ពី​ការ​ពិនិត្យ​សូចនាករ​នៃ​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ នៅ​តាម​ក្រសួង​ ស្ថាប័ន​ និង​រាជធានី​ ខេត្ត​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន​។
  3. ​មតិ​ពី​ថ្នាក់​ដឹកនាំ​ទទួល​បន្ទុក​តាម​គោលនយោបាយ​ អគ្គលេខាធិការ​ និង​សមាជិក​កិច្ច​ប្រជុំ​។
  4. ​ប្រសាសន៍​បូក​សរុប​ និង​បិទ​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន​។