កិច្ចប្រជុំ​ថ្នាក់ដឹកនាំ ខែធ្នូ ឆ្នាំ២០២៥ ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ ខែធ្នូ ឆ្នាំ២០២៥ ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍

នៅ​ព្រឹក​ថ្ងៃសុក្រ ១៥កើត ខែ​មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៩៖០០ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ ខែធ្នូ ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ។ កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យមើល​ការងារ​ដែល​ត្រូវ​អនុវត្ត​នៅក្នុង​ឆ្នាំ២០២៦ខាងមុខ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក និង​អ្នកស្រី ជា អនុប្រធាន អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ អគ្គលេខាធិការ​រង ប្រធាន​នាយកដ្ឋាន និង​មន្រ្តី​ពាក់ព័ន្ធ នៅ​សាល​ប្រជុំ ខ។

របៀបវារៈ​នៃ​កិច្ចប្រជុំ​រួមមាន៖

  1. ការរៀបចំ​វិបស្សនា និង​សិក្ខាសាលា​ស្តី​ពី​ការអនុវត្ត​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍​និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ២០២៣-២០២៨ ដោយ​ឯកឧត្តម​អគ្គលេខាធិការ។
  2. សូចនាករ​សម្រាប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដោយ​ឯកឧត្តម​អគ្គលេខាធិការ។
  3. ការពិនិត្យ​របាយការណ៍​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដោយ​ឯកឧត្តម និង​លោកជំទាវ​អនុប្រធាន។
  4. ផ្សេងៗ។