នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង៣:១៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរសេដ្ឋបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ និស្សិតអាហារូបករណ៍ មកពីស្រុកបរសេដ្ឋ គងពិសី និងសំរោងទង នៃខេត្តកំពង់ស្ពឺចំនួន៦៧នាក់។
អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លោកជំទាវ អនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោកស្រីប្រធាន និងសមាជិកក្រុមការងារឃុំភក្តី លោកអភិបាល និងអភិបាលរងស្រុក លោក លោកស្រីមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុកបរសេដ្ឋ ព្រមទាំងមន្រ្តីអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។















