នៅថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៦ ចាប់ពីម៉ោង៨ព្រឹកដល់២:៥០រសៀល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទទួលបន្ទុកដឹកនាំ ពង្រឹង តាមដាន វាយតម្លៃ និងជំរុញការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ និងតំណាងជនបង្គោលកម្មករភូមិ បានអញ្ជើញចុះសំណេះសំណាលពិនិត្យការងារគណបក្ស ពេលព្រឹកភូមិចេក ឃុំស្ដុក និងភូមិក្រាំងស្បូវ ឃុំមហាឫស្សី និង ពេលរសៀលនៅភូមិចម្ការដូង ឃុំព្រៃវិហារ ស្រុកគងពិសី។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ប្រធាន អនុប្រធាននិង/ឬសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៣ ប្រធាន អនុប្រធាននិងសមាជិកគណៈកម្មាធិការគណបក្សស្រុកគងពិសី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈអចិន្រៃ្តយ៍គណបក្សឃុំ គណៈកម្មាធិការគណបក្សភូមិ សាខាបក្ស ក្រុមបក្ស តំណាងសាលារៀន តំណាងមណ្ឌលសុខភាព តំណាងយុវជន ជនបង្គោលកម្មករ ប្រជាការពារ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកគណៈកម្មាធិការគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

ឆ្លៀតឱកាសមុនពេលចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានអប់រំផ្សព្វផ្សាយអំពីការបង្ការការចម្លងមេរោគអេដស៍ដល់អ្នកចូលរួម និងបានបញ្ជាក់ពីជោគជ័យរបស់កម្ពុជាដែលជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រេចគោលដៅ៩៥-៩៥-៩៥ ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្រោមរាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាជាបក្សកាន់អំណាច។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រីបានសំណេះសំណាល និងសួរអំពីដំណើរការការងាររបស់គណបក្សភូមិ ការប្រជុំជីវភាពប្រចាំខែ ការក្តាប់សភាពការណ៍ក្នុងភូមិ និងការលើកយកបញ្ហានានាមកដោះស្រាយនៅក្នុងភូមិ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានភូមិប្រជុំប្រចាំខែឱ្យបានទៀងទាត់មុនកិច្ចប្រជុំបក្សឃុំ ហើយបានសួរបញ្ជាក់អំពីចំនួនសមាជិកគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងស្ថានភាពជីវភាពរបស់ពួកគាត់។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំឱ្យភូមិពង្រឹងការងារបក្ស ការងារសតិអារម្មណ៍ប្រជាពលរដ្ឋ និងចូលរួមរក្សាសុខសុវត្ថិភាពក្នុងភូមិ។ បន្ទាប់មក លោកប្រធានបក្សភូមិ ជនបង្គោលកម្មករភូមិ ប្រជាការពារ បានឆ្លើយបញ្ជាក់អំពីការងារបក្ស សតិអារម្មណ៍ សន្តិសុខសុវត្ថិភាព និងសុខទុក្ខកម្មករ ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិ។

ចំពោះសភាពការណ៍នៃការឈ្លានពានពីកងទ័ពថៃ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំភូមិជម្រាបជូនប្រជាពលរដ្ឋឱ្យមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការទាមទារទឹកដី ការគិតគូរពីសុខទុក្ខកងទ័ព ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន ព្រមទាំងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមការទូតនិងច្បាប់អន្តរជាតិ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា យើងជាប្រទេសប្រជាធិបតេយ្យ ដែលបោះឆ្នោតជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង។ ទន្ទឹមនឹងនេះ នៅពេលដែលភូមិរឹងមាំ ឃុំក៏រឹងមាំ ស្រុក ខេត្ត រាជធានី ប្រទេសក៏រឹងមាំ នោះប្រជាពលរដ្ឋនឹងគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ខាងមុខ ព្រមទាំងការបោះឆ្នោតបន្តបន្ទាប់ទៀត។

​