កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​ឧសភា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​ឧសភា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍

នៅ​រសៀល​ថ្ងៃ​ចន្ទ​ ១៥​រោច​ ខែ​ពិសាខ​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ចាប់​ពី​ម៉ោង​៣៖០០​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ ប្រចាំ​ខែ​ឧសភា​ ឆ្នាំ​២០២៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ អៀង​ មូលី​ ប្រធាន​អាជ្ញាធរ។​ កិច្ច​ប្រជុំ​នេះ​មាន​ការ​ ចូល​រួម​ពី​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ និង​អ្នកស្រី​ ជា​ អនុ​ប្រធាន​ អគ្គ​លេខាធិការ​ នាយក​ខុទ្ទកាល័យ​ អគ្គ​លេខាធិការ​រង​ និង​ប្រធាន​នាយក​ដ្ឋាន​ នៅ​សាល​ប្រជុំ​ ខ។
របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​រួម​មាន៖

  1. ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន
  2. បទ​បង្ហាញ​ស្តី​ពី​ទស្សនកិច្ច​របស់​លោកស្រី​នាយិកា​ប្រតិបត្តិ​ UNAIDS​ នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​១១​ដល់​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២៥​
  3. បទ​បង្ហាញ​ស្តី​ពី​របាយការណ៍​វឌ្ឍនភាព​ និង​សមិទ្ធផល​ ស្តី​ពី​ការ​អនុវត្ត​គោល​នយោបាយ​ជាតិ​បញ្ចប់​អេដស៍​ និង​ចីរភាព​កម្មវិធី​អេដស៍​សម្រាប់​ឆ្នាំ​២០២៣-​២០២៨​ របស់​រាជរដ្ឋាភិបាល​កម្ពុជា
  4. ប្រសាសន៍​ណែនាំ​ បូកសរុប​ និង​បិទ​កិច្ច​ប្រជុំ​ ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ ប្រធាន។