កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ

នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសម្រេចបាន និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ នៅសាលាខេត្តស្ទឹងត្រែ ដោយមានការអញ្ជើញចូលរួមពី     លោកស្រី ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ សមាជិកគណៈកម្មាធិការប្រយុទ្ធជំងឺនឹងអេដស៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិនានាក្នុងខេត្ត ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ មានចំនួន១០២រូប។

កិច្ចប្រជុំប្រព្រឹត្តទៅតាមរបៀបវារះដូចខាងក្រម ៖
· ប្រកាសហេតុ និងប្រកាសគណៈអធិបតី
· គោរពទង់ជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាល
· របាយការណ៍វឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺ  អេដស៍ខេត្តក្រចេះ ដោយលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន
· មតិស្វាគមន៍ របស់លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ
· មតិសំណេះសំណាល និងអនុសាសន៍ដឹកនាំរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍

គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ បានអនុវត្តកម្មវិធីអេដស៍
. មានសេវាព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យបង្អែកខេត្ត។
. មានមណ្ឌលសុខភាពធ្វើតេស្តឈាម ផ្តល់ប្រឹក្សារក្សាការសម្ងាត់មួយកន្លែង និងសេវាជោះឈាម។
. សម្រេចគោលដៅបាន ៩៥ ៩៦ ៩៨។
. បានបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង ស្រុក និងឃុំ សង្កាត់។
. មានអង្គការដៃគូរចំនួនបី គឺKWWA, AHF និងWOMAN។

អនុសាសន៍ ៖
·  រាជរដ្ឋាភិបាលវិភាជន៍ថវិកាសម្រាប់ខេត្តក្រចេះចំនួន៤០លានរៀលក្នុងមួយឆ្នាំ ដើម្បីរៀបចំបង្កើត និងដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បើកវគ្គបណ្តុះបណ្តាល សិក្ខាសាលា ការអប់រំផ្សព្វផ្សាយ និងចុះបេសកកម្ម។
. គ្របដណ្ដប់ក្រុមគោលដៅងាយរងគ្រោះដូចជា ក្រុមយុវវ័យ បុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមប្រើប្រាស់ និងចាក់គ្រឿងញៀន។
·  បញ្ជ្រាបពីហានិភ័យនៃការចម្លងជំងឺអេដស៍។
. កម្ពុជាសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥​ មុនកាលកំណត់សម្រាប់ឆ្នាំ២០៣០ ក្នុងក្របខ័ណ្ឌការបញ្ចប់អេដស៍
. គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវអនុវត្តតាមគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ ឆ្នាំ២០២៣-២០២៨ ។
. បញ្រ្ជាបការយល់ដឹងនៃងំងឺអេដស៍ ផ្សព្វផ្សាយពីវិធីបង្ការការពារ ដោយជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% PrEP PEP និងធ្វើតេស្តដោយខ្លួនឯង។
. កុំឲ្យមានការរើសអើង និងមាក់ងាយ
. ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃជាតិឱ្យបានទូលំទូលាយគ្រប់ជ្រុងជ្រោយ។
. ពង្រីកមណ្ឌលសុខភាពឲ្យធ្វើតេស្តឈាមរកមេរោគអេដស៍
. ចំពោះប្រជាជនគន្ន្លឹះដែលមកធ្វើតេស្តឈាម ត្រូវរៀបចំបណ្ណ ប.ស.ស ជូនពួកគាត់។