នៅព្រឹកថ្ងៃអាទិត្យ  ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង១០:០០ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទទួលបន្ទុកដឹកនាំ ពង្រឹង តាមដាន វាយតម្លៃ និងជំរុញការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ និងតំណាងជនបង្គោលកម្មករភូមិ បានអញ្ជើញចុះសំណេះសំណាលពិនិត្យការងារគណបក្សនៅភូមិក្រាំងស្បូវ ឃុំមហាឫស្សី ស្រុកគងពិសី។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី ប្រធាន និងអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មាធិការគណបក្សស្រុកគងពិសី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិក្រាំងស្បូវ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំ សមាជិកគណៈអចិន្រៃ្តយ៍គណបក្សឃុំ គណៈកម្មាធិការគណបក្សភូមិ សាខាបក្ស ក្រុមបក្ស នាយកសាលា តំណាងយុវជន ជនបង្គោលកម្មករ ប្រជាការពារ និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិកគណៈកម្មាធិការគណបក្សអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។

​